Lyric កើតមកដើម្បីតែលួងគេ - ដោយ Noly Time


Noly Time គឺជាអ្នកចម្រៀង​ និងជាអ្នកនិពន្ធបទចម្រៀងរបស់កម្ពុជាមួយរូប ។គាត់បានចាប់ផ្ដើមល្បីដោយការបង្ហោះបទចម្រៀងនៅក្នុង YouTube និងចាប់ផ្តើមធ្វើការឱ្យផលិតកម្មនានាក្នុងរាជធានីភ្នំពេញ​​ ។



នឹកបងទេ? ចាំបងបានទេ? 
មនុស្សដែលអូនស្នេហ៍ ហើយតែងតែរករឿងរាល់ថ្ងៃ 
មនុស្សដែលអូនតែងតែចាប់កំហុសព្រោះចង់បែកពីថ្លៃ 
ដើម្បីទៅរស់នៅនឹងអ្នកផ្សេង ។
ឆ្លើយរួចទេ? ហាមាត់រួចទេ? 
មិនឆ្លើយក៏បានដែរព្រោះបងដឹងច្បាស់ពីចិត្តស្រី 
ពេលនោះបងក៏អង្វរលន់តួរូបអូន ស្ទើររាល់ថ្ងៃ 
ក៏ព្រោះតែចិត្តមួយដែលស្រលាញ់ ។

តែពេលនេះ អូនក៏បានដូចបំណង 
បងក៏ព្រមអោយអូនទៅ សប្បាយទេ? 
ជូនពរអូនណាពាលពៅ ដើរលើផ្លូវ 
ដែលគ្មានបង អោយបានសុខណា...

កើតមកដើម្បីតែលួងគេ 
គេខុសក៏លួងគេ គេត្រូវក៏លួងគេ លួងគ្រប់បញ្ហា 
អូនខុស បងអ្នកសុំទោស បងខុសវិញ អូនសុំបែក ។

មានអ្នកណាទ្រាំបានទេ? 
អាចធ្វើទៅរួចទេ? 
ទ្រាំលួងមាសមេទាំងទឹកភ្នែកឈឺផ្សា 
ឆ្អែតហើយ ទោះនៅស្រលាញ់ប៉ុណ្ណា 
ក៏ទ្រាំកាត់ចិន្តាប៉ុណ្ណឹង... ទៅមើលថែគេចុះ... ។