ម្នាក់ឯងម្ដងទៀត - Alone Agian ដោយ Noly Time


Noly Time គឺជាអ្នកចម្រៀង​ និងជាអ្នកនិពន្ធបទចម្រៀងរបស់កម្ពុជាមួយរូប ។ គាត់បានចាប់ផ្ដើមល្បីដោយការបង្ហោះបទចម្រៀងនៅក្នុង YouTube និងចាប់ផ្តើមធ្វើការឱ្យផលិតកម្មនានាក្នុងរាជធានីភ្នំពេញ​​ ។

បទចម្រៀងក្នុងខ្សែភាពយន្ដ៖ ទេសចរឋាននរក


នឹកឃើញពីមុន  ទៅណាម្នាក់ឯង
ធ្វើអ្វីៗក៏ធ្វើតែឯង  នៅម្នាក់ឯងឡើងស៊ាំ
ចុះម្ដេចពេលនេះ  ក៏ពិបាកទ្រាំ?
លែងចេះធ្វើអ្វីក្រៅពីយំ  ឃ្លាចអារម្មណ៍ដែលនឹកគេ
រស់ឯកកាធ្លាប់ទៅហើយ ហេតុអ្វីក៏ធ្វើឲ្យខ្ញុំបានជួបគេ?
មកប្ដូរទម្លាប់ធ្លាប់ទំនេរ
បង្រៀនឲ្យស្គាល់ស្នេហ៍​​​  រួចទៅវិញ.....
ស្គាល់ស្នេហ៍មួយភ្លែត  ម្នាក់ឯងជាថ្មី
អរគុណរាល់អ្វីៗ
ទោះជាពេលខ្លី  អានុស្សាវរីយ៍មិនអាចបំភ្លេចបាន
ម្នាក់ឯងម្ដងទៀត​ អស់អ្នករំខាន
ត្រូវតែធ្វើខ្លួនឯងឲ្យក្លាហាន
រឿងកើតឡើងទាំងប៉ុនន្មាន  កុំស្ដាយក្រោយ
 [ភ្លេង..........]
គ្រាន់តែត្រឡប់  វិលទៅភាពដើម
កាលពីមុនធ្លាប់រស់យ៉ាងណា  រស់យ៉ាងហ្នឹងទៀតទៅ.....
សុបិន្ដល្អៗ សល់តែសោកសៅ រៀនរស់នៅម្នាក់ឯងជាថ្មី
រឿងអីដែលធ្វើមិនបាន
រស់ឯកកាធ្លាប់ទៅហើយ ហេតុអ្វីក៏ធ្វើឲ្យខ្ញុំបានជួបគេ?
មកប្ដូរទម្លាប់ធ្លាប់ទំនេរ
បង្រៀនឲ្យស្គាល់ស្នេហ៍​​​  រួចទៅវិញ.....
ស្គាល់ស្នេហ៍មួយភ្លែត  ម្នាក់ឯងជាថ្មី
អរគុណរាល់អ្វីៗ
ទោះជាពេលខ្លី  អានុស្សាវរីយ៍មិនអាចបំភ្លេចបាន
ម្នាក់ឯងម្ដងទៀត​ អស់អ្នករំខាន
ត្រូវតែធ្វើខ្លួនឯងឲ្យក្លាហាន
រឿងកើតឡើងទាំងប៉ុនន្មាន  កុំស្ដាយក្រោយ
ស្គាល់ស្នេហ៍មួយភ្លែត  ម្នាក់ឯងជាថ្មី
អរគុណរាល់អ្វីៗ
ទោះជាពេលខ្លី  អានុស្សាវរីយ៍មិនអាចបំភ្លេចបាន
ម្នាក់ឯងម្ដងទៀត​ អស់អ្នករំខាន
ត្រូវតែធ្វើខ្លួនឯងឲ្យក្លាហាន
រឿងកើតឡើងទាំងប៉ុនន្មាន  កុំស្ដាយក្រោយ.....